រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំនៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសមាសភាពអញ្ជើញចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពី បណ្តាក្រសួងពាក់ព័ន្ធនានាជាច្រើនរូប ក្នុងនោះក៏មានវត្តមាន ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ផងដែរ ។
គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺផ្តោតទៅលើចំណុចសំខាន់ៗចំនួន ២ ដូចខាងក្រោម៖
១. ពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥
២. ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងបញ្ហាផ្សេងៗមួយចំនួនទៀត ៕