Mail |
  • ភាសាខ្មែរ
  • English
  • ប្រធាន អនុប្រធាន និងមន្រ្តីទទួលបន្ទុកសាខា ប.ស.ស ខេត្ត-ខណ្ឌ ទាំងអស់ត្រូវតែបន្តពង្រឹងសមត្ថភាព និងអនុវត្តតួនាទីរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន

    រាជធានីភ្នំពេញ៖ នេះជាលើកទី២ហើយ គ្រាន់តែប៉ុន្មានខែ នៃដើមឆ្នាំ២០១៩ នេះ ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស តាមបណ្តាសាខាទូទាំងរាជធានី/ខេត្ត-ខណ្ឌ ត្រូវបានមកចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីបច្ចុប្បន្នភាពការងារជំនាញ ទាក់ទងនឹងរបបសន្តិសុខសង្គមនៅសាលប្រជុំធំ នៃ ប.ស.ស ស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណៈជាអធិបតីភាព នាពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីបច្ចុប្បន្នភាពការងារ ជំនាញទាក់ទងនឹងរបបសន្តិសុខសង្គម ដល់ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស តាមបណ្តាសាខាទូទាំងរាជធានី/ខេត្ត-ខណ្ឌ នៅព្រឹកថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ ថ្លែងថា៖

    ឆ្លងកាត់វគ្គបណ្តុះបណ្តាលចំនួន ៤ថ្ងៃកន្លងមកនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រធាន អនុប្រធាន និងលោក លោកស្រី មន្រ្តី ទទួលបន្ទុកសាខា ប.ស.ស ខេត្ត-ខណ្ឌទាំងអស់ កាន់តែទទួលបានចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗយ៉ាងច្រើន ដើម្បីយកទៅដឹកនាំបំពេញកិច្ចការរបស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន បើទោះបីកន្លងមកប្រសិទ្ធិភាពក្នុងការធានាបាននូវ គុណភាព នៃការផ្តល់សេវារបបសន្តិសុខសង្គមជូនសមាជិក ប.ស.ស ទទួលបាននូវលទ្ធផលគួរឱ្យកត់សំគាល់ យ៉ាងណាក៏ដោយ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានលើកឡើងពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងឡើងកន្លងមកថា “ មន្រ្តីទាំងអស់គឺធ្វើការបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ និងត្រូវគោរពអនុវត្តន៍តួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមអភិក្រម ទាំង៥  ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់គោរព និងអនុវត្តតាម ” ។

    ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យ ប្រធាន អនុប្រធាន និងលោក លោកស្រីមន្រ្តីទទួលបន្ទុក ប.ស.ស ទាំងអស់ ធ្វើការអំពាវនាវទៅដល់សមាជិក ប.ស.ស ទាំងអស់គប្បីផ្តល់ព័ត៌មានមកកាន់ ប.ស.ស តាមរយៈលេខ ១២៨៦ ឬឆាតមក កាន់ Facebook Page  ផ្លូវការរបស់បេឡាជាតិរបបសន្តិសុខសង្គម ក្នុងករណីមានបញ្ហាក្នុងការប្រើប្រាស់សេវា របបសន្តិសុខសង្គម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.