Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារ ស.ផ.ក សហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បន្តជម្រុញដល់អ្នកបើកបរដឹកកម្មករទាំងអស់នៅខេត្តកំពង់ចាម ត្រូវមានបណ្ណបើកបរស្របតាមប្រភេទយាន

    កំពង់ចាម៖ នៅថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីស្វែងយល់ពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត នៅរោងចក្រ SUN HSU GARMENT ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

    ពិធីប្រជុំផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីឱ្យអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់ភាពងាយស្រួលដល់ អ្នកបើកបរយានយន្តដឹកកម្មករនយោជិត ត្រៀមប្រឡងយកបណ្ណបើកបរ ដែលមិនមានបណ្ណបើកបរ និងបណ្ណមិនត្រឹមត្រូវស្របតាមយានយន្ត និងជម្រុញឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប៕

    នៅក្នុងខេត្តកំពង់ចាម ក្រុមការងារ​​សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃ ប.ស.ស បានសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចុះបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរតាមលក្ខណៈបច្ចេកទេស ចំនួន ២លើក ដែលលើកទី១ មានអ្នកចូលរួម ៨២នាក់ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨កន្លងទៅ។ ចំណែកលើកទី២ នឹងត្រៀមប្រឡងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

    សម្រាប់ខេត្តកំពង់ចាមនេះ មានអ្នកបើកបរសរុបចំនួន ៣៨៧នាក់ ក្នុងនោះ អ្នកមានបណ្ណបើកបរប្រភេទ​ “ខ” ចំនួន ១៦៣នាក់ ប្រភេទ “គ” ចំនួន ១៩នាក់ ប្រភេទ “ឃ១” ចំនួន ០៣នាក់ និង “ឃ២” ចំនួន ១១០នាក់ និងអ្នកដែលគ្មានបណ្ណបើកបរមានចំនួន ១៣នាក់ ដែលនឹងត្រៀមប្រឡងនៅលើកទី២៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.