មានជ័យ៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ប្រធានសាខា ប.ស.ស ខណ្ឌមានជ័យ បានប្រគល់សេចក្ដីសម្រេចផ្ដល់តាវកាលិកថែទាំសុខភាព ដល់កម្មការិនីដែលបានសម្រាកលំហែមាតុភាព ចំនួន ០៣នាក់ និងសម្រាកព្យាបាលជម្ងឺចំនួន ០១នាក់ ។
កម្មការិនីសម្រាកព្យាបាលជម្ងឺឈ្មោះ សួស ស៊ីផូ និងកម្មការិនីសម្រាកលំហែមាតុភាពឈ្មោះ មួន គឹមលន់ បម្រើការងារនៅសហគ្រាស ហូយៀ(ខេមបូឌា) ហ្គាមេនលីមីធីត។
ដោយលែក កម្មការនីសំរាកលំហែមាតុភាពឈ្មោះ ហាក់ រដ្ឋា និងឈ្មោះ ហ៊ឹម សំអុល បម្រើការងារនៅសហគ្រាស គល័រ ស្ដារ (ខេមបូឌា)។