Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស ខេត្តព្រះវិហារ សំណូមពរដល់បងប្អូនកម្មករ រាល់ពេលមានបញ្ហាទៅទទួលសេវា ត្រូវជូនដំណឹងមក ប.ស.ស ឬខលទៅលេខ ១២៨៦

    ព្រះវិហារ៖ នាព្រឹកថ្ងៃសុក្រ ០៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារ បេឡាជាតិរបបសន្ដិសុខសង្គម(ប.ស.ស) សាខាខេត្តព្រះវិហារ បានចុះធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស ជូនក្រុមហ៊ុនរ៉ូយ៉ាល់អូស្រ្ដាលី រីសសស៍ ដើម្បីឱ្យកម្មករនិយោជិតរបស់ក្រុមហ៊ុនទាំងអស់បានយល់ដឹងពីសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួនពី ប.ស.ស ដែលមានអ្នកចូលរួមប្រមាណ ៣០នាក់ ។

    ក្នុងឱកាសនោះដែរ ក្រុមការងារ ប.ស.ស បានសំណូមពរឱ្យកម្មករនិយោជិតទាំងអស់ ដែលជួបបញ្ហារាល់ពេលទៅទទួលសេវានៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស សូមធ្វើការទាក់ទងមក ប.ស.ស ឬទំនាក់ទំនងមកលេខ ១២៨៦ (ដោយឥតគិតថ្លៃ) ដើម្បីចូលរួមចំណែកក្នុងការកែលំអរការបម្រើសេវាសង្គមមួយនេះប្រកបដោយទំនុកចិត្ត និងប្រសិទ្ធិភាពខ្ពស់។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.