រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម សាខាខណ្ឌដង្កោ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេចក្តីសម្រេចតាវលិកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ៧០%) ជូនកម្មករនិយោជិតជាស្រ្តីដែលបានសម្រាកលំហែមាតុភាពចំនួន ៣ សហគ្រាស៖
១- សហគ្រាស ថេនថេក អិនដាសស្ទ្រៀល ចំនួន ០១នាក់
២- សហគ្រាស ប៉ាស៊ីហ្វិក អឹភិរឹល ចំនួន ០១នាក់
៣- ខមភ្លីតអននើរ អឹភិរឹល ចំនួន ០៣នាក់
បន្ទាប់មកក្រុមការងារបានចុះអង្កេតករណីគ្រោះថ្នាក់ការងារចំនួន០១ករណី នៅសហគ្រាសរីកូតិច អិនដាសស្ទ្រៀល។
គួរបញ្ជាក់បន្ថែមផងដែរថា សមាជិក ប.ស.ស ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស មានដូចជា ៖
១.តាវកាលិកហានិភ័យការងារ
- ការថែទាំ និងព្យាបាលមុខរបួស ដែលបណ្ដាលមកពីគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ ទោះបីជាគ្រោះថ្នាក់នោះបណ្ដាលឲ្យមានការ អាក់ខានធ្វើការក្ដី ឬគ្មានក្ដី។
- ការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់គ្រោះថ្នាក់ការងារឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ឬជម្ងឺវិជ្ជាជីវៈ ដែលបណ្ដាលឲ្យបាត់បង់ការងារជាបណ្ដោះអាសន្ន។
- ការផ្ដល់ធនលាភ(ប្រាក់សោធនបាត់បង់សមត្ថភាពផ្ដល់ជូនអស់មួយជីវិត) ឬប្រាក់វិភាជន៍(ប្រាក់បើកផ្ដាច់តែម្ដងគត់) សម្រាប់ការងារបាត់បង់សមត្ថភាពការងារ ចំពោះគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ឬជម្ងឺវិជ្ជាជីវៈ ដែលបណ្ដាលឲ្យបាត់បង់សមត្ថភាពការងារជាអចិន្ដ្រៃយ៍។
- ការផ្ដល់ប្រាក់វិភាជន៍ជាសោហ៊ុយសម្រាប់បូជាសពនិងធនលាភចំពោះឧត្តរជីវីនៃជនរងគ្រោះ។
- ការសម្របសម្រួសមុខងារការអប់រំវិជ្ជាជីវៈឡើងវិញ ការចាត់ថ្នាក់ការងារឡើងវិញតាមលក្ខខណ្ឌដែលបានកំណត់។
- ការដឹកជញ្ជូនជនរងគ្រោះពីកន្លែងគ្រោះថ្នាក់ទៅកាន់កន្លែងព្យាបាលឬលំនៅស្ថាន។
២. តាវកាលិកការថែទាំ និងព្យាបាលវេជ្ជសាស្រ្ដ
- សេវាព្យាបាលថែទាំវេជ្ជសាស្រ្ដ
o ការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ និងសេវាពិគ្រោះជំងឺក្រៅមានជាអាទិ៍៖ សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ដ្រ សេវាធ្វើរោគវិនិឆ្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាវេជ្ជសាស្រ្ដផ្សេងទៀត ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារផ្នែកវេជ្ជសាស្រ្ដផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាប់ការព្យាបាល ឱសថតាមវេជ្ជបញ្ជា បន្ទប់(ធម្មតា) និងអាហារដែលផ្ដល់ដោយមូលដ្ឋានសុខាភិបាល។
o សេវាសង្រ្គោះបន្ទាន់៖ គឺជាអន្ដរាគមន៍ទាំងឡាយណាដែលធ្វើឡើងក្នុងកាលៈទេសៈមួយ ដែលមិនបានគ្រោងទុក ហើយអន្ដរាគមន៍ទាំងនេះអាចធ្វើឡើងភ្លាមៗក្នុងគោលបំណងជួយសង្គ្រោះជីវិត ឬការជួយការពារការបាត់បង់អវៈយវៈណាមួយនៃរាង្គកាយរបស់អ្នកជំងឺ ឬជន រងគ្រោះ។
o សេវាព្យាបាលដោយស្អំ និងដោយចលនា។
o សេវាសម្រាលកូន និងសេវាព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន
o សេវាស្ដារនីតិសម្បទា៖ ផ្ដល់ដោយបេឡាជាតិរបបសន្ដិសុខសង្គម កម្មវិធីជាតិ អង្គភាព ឬស្ថាប័ន និងអង្គការដែលទាក់ទងនឹងការស្ដារនីតិសម្បទាដទៃទៀត។
- សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព
- ប្រាក់បំណាច់ប្រចាំថ្ងៃ ត្រូវផ្ដល់ជូននៅពេលមានជំងឺ ឬជួបឧបទ្ទេវហេតុផ្សេងៗ
- សេវាបង្ការសុខភាព។