Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស ចុះផ្សព្វផ្សាយអត្ថប្រយោជន៍ និងវឌ្ឍនៈភាព ដល់កម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ

    រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម នៅរោងចក្រ Green Tree (Cambodia) Garment Co., Ltd មានទីតាំងស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងកម្មករ កម្មការិនី ប្រមាណជាង ៥០នាក់។

    គោលបំណង​នៃពិធីប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំងសុខភាព ជូនដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងកម្មករនិយោជិត។

    ឯកឧត្តម ម៉េង ហុង បានមានប្រសាសន៍ថា ចាប់តាំងពីដំណើរការដំបូង រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០១៨ នេះ ប.ស.ស បានចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន សរុបចំនួន ១១ ៦៩៦ សហគ្រាស ដែលមានកម្មករនិយោជិតសរុបចំនួន ១ ៤៥២ ៣៤១នាក់ (ស្រី ៨៧៧ ១១៧នាក់)។ ដោយឡែកសម្រាប់ត្រីមាសទី១នេះ ប.ស.ស បានទទួលចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ចំនួន ៨៤៧សហគ្រាស មានកម្មករនិយោជិត ចំនួន ១៧ ០២៥នាក់ (ស្រី ៨ ៩៣១នាក់)។

    ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវចេះថែរក្សាសុខភាព សុវត្ថិភាពការងារ និងអនាម័យឱ្យបានល្អ និងត្រូវបរិភោគអាហារដែលមានជីវជាតិ ត្រូវខិតខំបំពេញការងារ និងចូលរួមថែរក្សាផងដែរ ព្រោះសហគ្រាស គ្រឹះស្ថាន គឺជាឆ្នាំងបាយរបស់បងប្អូនកម្មករនិយោជិត និងត្រូវតែជៀសវាងការចូលក្នុងក្រុមបក្សពួកបងតូច-បងធំ ដែលបង្កឱ្យមានចលាចលនៅក្នុងសង្គម។

    ជាចុងបញ្ជប់ ឯកឧត្តមសំណូមពរឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីប្រើប្រាស់សិទ្ធិ៥ឆ្នាំម្តង ក្នុងការជ្រើសមេដឹកនាំរបស់ខ្លួន។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.