Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស បានចុះប្រជុំផ្សព្វផ្សាយអំពី គោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជកម្ចាស់សហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបបសន្តិសុខសង្គម នៅសាលាខេត្តកំពង់ធំ

    កំពង់ធំ៖ បេឡាជាតិ​រប​ប​​​​​​សន្តិ​​សុខ​សង្គម​ (ប.ស.ស) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ បា​ន សហការជាមួយ​សា​លា​​ខេត្តកំពង់ធំ រៀបចំប្រជុំ​ផ្សព្វផ្សាយ​អំពី​គោល​​​​​ន​យោ​​​​បា​យនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ក្រោ​ម​សហ​អធិបតីភា​ព ឯកឧត្តម សុក ហៃ អភិបាលរង និងជាតំណាងឯកឧត្តមអភិបាល នៃ​គណៈ​​​​​​​​​​​​អភិបាល​​​​​​​​​​​​​​​​ខេត្តកំពង់ធំ ឯកឧត្តម ម៉េង ហុង នាយករង និងជា​តំណា​ង ឯកឧត្តម អ៊ុក សម​វិ​ទ្យា ប្រតិភូរាជ​រដ្ឋា​​​​ភិបាល ទទួល​បន្ទុក​ជា​​​​​​​​​​​​​​​​នាយក ប.ស.ស លោក លី សុខា អនុប្រធានសាខា ប.ស.ស ខេត្តកំពង់ធំ លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរ​ចំណុះរដ្ឋបាល​សាលា​ខេត្ត​កំពង់​ធំ​ ​លោក លោកស្រី ជាអភិបាល អភិបាលរងក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរពេទ្យ និងមណ្ឌល​សុខភាព ព្រមទាំ​ង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​​​​​​​និយោជក ម្ចាស់​​ ​សហ​គ្រា​ស គ្រឹះស្ថាន ឬតំណា​ង រួមទាំង​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ការងារ ទាំងអស់ដែល​ស្ថិត​នៅក្នុង​ខេត្តកំពង់ធំ មន្ទីរ​ពេទ្យចុះ​​​​កិច្ច​ព្រម​ព្រៀ​ង​ជាមួយ ប.ស.ស ធនាគារ​អេស៊ីលីដា ធនាគារ​កាណាឌីយ៉ា និងធនាគារ​​​​​​​​​​​​​ឯកទេសវីង នៅក្នុង​ខេត្តកំពង់ធំ​ ផងដែ​រ​។

    ឯកឧត្តម ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម បានមានប្រសាសន៍​ថាកិច្ច​ប្រជុំ​នៅ​ថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង ធ្វើការផ្សព្វ​ផ្សា​យ​​​​គោលនយោបាយ​នៃការអនុវត្តរបប​សន្តិ​សុខ​សង្គម ​និងវឌ្ឍនៈភាពរបស់ ប.ស.ស បញ្ហាប្រឈម ជាពិសេ​ស​​ធ្វើការ​ពង្រឹងសេ​វា​នៃ​ការ​ផ្ត​ល់​តា​វកា​លិ​ក​ហា​និ​ភ័​យ​​កា​រ​​ងា​រ​ជូ​ន​កម្មករនិយោជិត (កា​រផ្តល់សេវា​របស់​​មន្រ្តី​​​​សាខាខេត្ត/ខណ្ឌ ការផ្តល់សេ​វារបស់​មន្ទីរពេទ្យ​ចុះកិច្ច​ព្រម​ព្រៀង និងធនាគារអេស៊ីលីដា)។ គ្រោះ​ថ្នាក់​​ការងារ គឺ​គ្រោះថ្នាក់​ដែល​កើ​ត​ទ្បើ​ង​​​​​​​​នៅ​ពេ​ល​​​កម្ម​ករ​​​​​និយោជិត កំពុង​ធ្វើ​ការ​​​​​នៅ​រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុម​ហ៊ុន  និង​គ្រោះ​ថ្នាក់​ពេល​កម្មក​រ​​និយោជិ​​​​​​ត ​ទៅ និង​​​​​​​​​ត្រទ្បប់​​​មកពី​ធ្វើការ បច្ចុប្បន្ននេះ ប.ស.ស មានសាខា​នៅ​តាម​បណ្តា​រាជធានី/ខេត្ត ទាំង២៥ និង​មាន​សហគ្រាស គ្រឹះស្ថាន ចុះបញ្ជិកាសរុបចំនួន ១១,៥១៤ សហគ្រាស សមាជិក​​សរុប ១,៤៤៨,៦០៥ នាក់ ជាពិសេស​មាន​​​​មន្ទីរពេទ្យ មណ្ឌល​​​​សុ​ខ​ភាព ចុះកិច្ច​ព្រម​​ព្រៀងក្នុង​ការ​ផ្តល់​សេវា​ជូនសមាជិក ប.ស.ស ចំនួន ១,៣០០ ផងដែរ​។​ តាវកាលិក (អត្ថប្រយោជន៍) ដែល​សហគ្រា​ស​ គ្រឹះ​ស្ថា​ន និង​សមាជិក (កម្មករ​និយោជិ​ត​) អាច​ទទួល​បាន​ពី ប.ស.ស រួម​មាន៖ ការ​សង្រ្គោះ​បន្ទាន់ ការថែទាំ និង​ព្យា​បាល ការទទួលបាន​ប្រាក់​បំណាច់​ប្រចាំ​ថ្ងៃ ការទទួល​បានប្រាក់​ធនលាភ​ និង​ប្រាក់​វិភាជន៍ សោហ៊ុយ​បូជា​សព តាវកាលិក​ឧត្ត​រ​ជីវី សេវាបុននីតិសម្បទា និងការសម្រប​សម្រួល​វិជ្ជាជីវៈ​ឡើង​វិញ។ កិច្ចប្រជុំនាថ្ងៃនេះ​ក៏​ធ្វើ​​​​​​ការផ្សព្វផ្សា​យ​នូវអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្តីពីការកែ​សម្រួល​មាត្រា ៧ នៃអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ស្តីពីការ​បង្កើត​របប​សន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់​ជន​ទាំង​ឡាយ​ដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិនៃច្បាប់​ស្តីពីការងារ​។ ផ្នែកថែ​ទាំ​សុខភាព គឺសំដៅ​ទៅលើ​ការ​​​​​​​​​​​ផ្តល់​យន្តការ​ជូន​សមាជិក ប.ស.ស នូវ​សេវា​បង្ការសុខភាព និងតាវ​កាលិក​ព្យាបាល និងថែទាំវេ​ជ្ជ​សា​​ស្រ្ត​​​​​ ​និងផ្តល់​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​សម្រាប់​រយៈពេលនៃការផ្អាកការងារ​ដោយ​ការព្យា​បាលជម្ងឺ ឬ​គ្រោះ​ថ្នាក់​ការងារ​​​​​​​ផ្សេ​ងៗ​​ក្រៅ​​​​​ពីការងារ និង​ការសម្រាកលំហែមាតុភាព។ រហូតមក​ដល់ពេលប​ច្ចុប្បន្ន​មាន​​សហគ្រា​​​​សចុះ​បញ្ជិកា​ចំនួន ៥,៦៧០​សហគ្រាស កម្មករនិយោជិត ជា​សមាជិក​ចំនួន ១,៣១៨,៤១៨​ នាក់ ស្រី ៩៦៨,៣៥២ នាក់

    ​និយាយជារួម កិច្ចប្រជុំនាថ្ងៃនេះផ្តោតគោលបំណងពង្រឹងសេវានៃការ​ផ្តល់សេវានានា និងវឌ្ឍនៈ​​​-ភា​ព ​​​​​​​របស់ ប.ស.ស និង​ធ្វើការចូលរួមពិភាក្សាពីគ្រប់ភាគី (សហគ្រាស គ្រឹះស្ថាន សាខា ប.ស.ស មន្ទីរ​ពេទ្យ​​ចុះកិ​ច្ចព្រម​ព្រៀ​ង ធនា​គារអេស៊ីលីដា ជនរងគ្រោះថ្នាក់ដោយសារការងារ) ក្នុងការពិនិត្យ​តាម​ដាន​នូវកិច្ចដំណើរការ ការអនុវត្ត​​របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ដើម្បីជាចល​ករមួយក្នុងការធ្វើ​ការ​វិវឌ្ឍន៍នូវកា​រ​អនុវ​ត្ត​កិច្ចដំណើរការផ្នែកហានិភ័យការងារ​ ឲ្យបានតែមានប្រសិ​ទ្ធភាព​ខ្ពស់​ទៅមុខ​ជា​និរន្តរ៍​។ ខេត្តកំពង់ធំ ត្រូវជារាជធានី/ខេត្តទី០៤ ​​​ ដែល ប.ស.ស បានធ្វើ​ការ​ប្រជុំ​ផ្សព្វ​ផ្សា​យគោល​នយោ​-បាយនៃការអនុវត្តរបបសន្តិសុខសង្គម ក្នុងឆ្នាំ២០១៨ នេះ ប.ស.​​​​​ស នឹង​ប្រជុំផ្ស​ព្វផ្សា​យ​នេះ​ឲ្យ​បាន ២៥ រាជធានី/ខេត្ត។ ការប្រជុំផ្សព្វផ្សាយ​មាន​សារៈ​សំខាន់​ណាស់ នេះ​ជា​ការ​​​​​​​​​យកចិត្តទុ​ក​​ដាក់​ដោះ​​ស្រា​យ​​​រាល់​បញ្ហា​របស់និ​យោ​ជក ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថាន និងជា​ពិសេសធ្វើកា​រ​ដោះ​ស្រា​យ​ឲ្យ​ទាន់​ពេល​វេលាក្នុង​ការផ្តល់សេវាជូនកម្មករនិយោជិត​ ក៏បាន​បង្ហាញ​ពី​ការយកចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​​ការ​ផ្តល់​សេវា ជាពិ​សេស ក្នុងការ​ផ្សព្វ​ផ្សា​យ​​​ពី​ល​ទ្ធ​ផ​លនៃការ​អនុវត្ត​ការងារ​កន្លងមក ព្រម​ទាំង​ធ្វើ​កា​រ​​​​​ផ្សព្វ​ផ្សាយ ការបង្ការ​គ្រោះថ្នាក់ការងារ ការយក​ចិត្តទុកដាក់​ពីសុខភាព សុវត្ថិភាព និង​អនា​ម័យ និង​សុវត្ថិភាព​ក្នុង​ពេល​​ធ្វើ​ដំណើរ​មកបំពេញភារកិច្ច របស់បុគ្គលិក កម្មករ​និយោជិត នៅតាម​សហ​គ្រាស គ្រឹះស្ថាន និងធ្វើការ​ពង្រឹង​នូវការផ្តល់​សេវាដែល​ពាក់​ព័ន្ធនឹង​ការ​អនុវត្ត​របប​សន្តិសុខសង្គម ផ្នែក​ហា​និ​ភ័​​យ​​​​កា​រងារ (ការ​ផ្តល់​សេវា​របស់មន្ត្រី ប.ស.ស សាខាខេត្ត សេវា​សុខា​ភិ​បា​​​​​​​​​​ល របស់មន្ទីរពេ​ទ្យដែល​ចុះកិច្ច​ព្រម​​​ព្រៀង ការផ្ត​ល់​សេវារបស់​ធនាគារ​អេស៊ីលីដាភីអិលស៊ី ធនាគារកាណាឌីយ៉ា ធនាគារឯកទេសវីង ដែលជា​ដៃគូក្នុ​ង​ការ​ផ្តល់សេវា) ផង​ដែ​រ​។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.