Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្ដិសុខសង្គម បើកកិច្ចប្រជុំលើកដំបូង ក្នុងអាណត្តិទី២

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. អាណត្តិទី២ លើកទី១ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖
    (១) គម្រោង ថវិកាចំណូល-ចំណាយសម្រាប់ឆ្នាំ២០២៥ របស់ ប.ស.ស.
    (២) សេចក្ដីព្រាងផែនការណ៍សកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨
    (៣) សេចក្ដីព្រាងអនុក្រឹតស្ដីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម
    (៤) បញ្ហាផ្សេងៗ។
    កិច្ចប្រជុំពិភាក្សា ប្រព្រឹត្តទៅពេញមួយរសៀលនៅសាលប្រជុំក្រុមប្រឹក្សាភិបាល ទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ភាគីតំណាងរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក ភាគីតំណាងសមាជិក ប.ស.ស. ដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ប.ស.ស. ចំនួន ០៩រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.