Mail |
  • ភាសាខ្មែរ
  • English
  • េក្ខជនជិត ១ពាន់នាក់ ចូលរួមប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម សម្រាប់ឆ្នាំ២០២៤

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ បានបើកការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្ដិសុខសង្គម ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងបែងចែកជា ៤វេន សរុបប្រមាណជាង ៨០០នាក់។
    មុនពេលចាប់ផ្ដើមដំណើរការនៃការប្រឡង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ និងមានប្រសាសន៍ផ្ដាំផ្ញើរជូនបេក្ខជន-បេក្ខនារីទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ពីព្រោះសម្រាប់នីតិកាលអាណត្តិទី៧នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការប្រឡងគ្រប់ស្ថាប័ន អ្នកចេះ គឺជាប់។
    ការប្រឡងប្រជែងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្ដិសុខសង្គម សម្រាប់ឆ្នាំ២០២៤ នេះ គឺផ្ដោតលើមុខជំនាញចំនួន ៤ផ្នែកផ្សេងគ្នា ដែលរួមមានដូចជា៖ ផ្នែកលេខាធិការ, ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក, ផ្នែកអនាម័យ, និងផ្នែកសន្តិសុខ។
    សូមបញ្ជាក់ថា៖ សម្រាប់ការប្រឡងនេះ ត្រូវបានចែកចេញជា ៤វិញ្ញាសា គឺវិញ្ញាសាវាយពាក្យ ចំណេះដឹងទូទៅ ចំណេះដឹងពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម និងភាសាអង់គ្លេសទូទៅ ដែលមានរយៈពេលប្រឡង ៤៥នាទី ដោយឡែកសម្រាប់ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក, ផ្នែកអនាម័យ, និងផ្នែកសន្តិសុខ គឺមានវិញ្ញាសាសួរផ្ទាល់មាត់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.