Mail |
  • ភាសាខ្មែរ
  • English
  • វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងស្ដីពីការពង្រឹងអធិការកិច្ច និងការគ្រប់គ្រងរដ្ឋបាលទូទៅ

    នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉េង ហុង អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)​ បានអញ្ជើញមានមតិសំណេះសំណាល និងណែនាំគន្លឹះ នៃការងារអធិការកិច្ច ដល់ថ្នាក់ដឹកនាំនៃ សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ។

    ឯកឧត្តមអគ្គនាយករង ប.ស.ស. បានលើកឡើងថា វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី«ការពង្រឹងអធិការកិច្ច និងការគ្រប់គ្រងរដ្ឋបាលទូទៅ» ពិតជាមានសារសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំ នៃសាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវយល់ដឹងបន្ថែម ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត។

    ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង បានជំរុញលើកទឹកចិត្តដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ សាខាខេត្ត-ខណ្ឌ ត្រូវពិនិត្យមើលរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមិនទាន់ចុះបញ្ជី និងបង់ភាគទាន ត្រូវចុះធ្វើអធិការកិច្ច ឬធ្វើការក្រើនរំលឹក ដល់ម្ចាស់សហគ្រាសទាំងនោះឲ្យមកចុះបញ្ជី និងបង់ភាគទានឲ្យបានទាន់ពេលវេលា។

    ឯកឧត្តមអគ្គនាយករង បានបន្តទៀតថា ពិសេសត្រូវបង្កើនការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ធ្វើ យ៉ាងណា ឲ្យកម្មករនិយោជិតយល់ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលខ្លួននឹងទទួលបាន ជាពិសេស នោះបងប្អូនកម្មករនិយោជិតដែលមានវ័យលើសពី៣០ឆ្នាំ ទទួលបានសោធនជរាភាពអយ្យកប្បញ្ញត្តិពី ប.ស.ស.។

    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន៤ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបប្រមាណជា ១០០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.