Mail |
  • ភាសាខ្មែរ
  • English
  • សិក្ខាសាលាស្ដីពី ”ការតាមដានត្រួតពិនិត្យលើផែនការតាមដានសមិទ្ធកម្ម នៃការអនុវត្តថវិកាសមិទ្ធកម្មឆ្នាំ២០២៥ របស់កម្មវិធីទាំង៥“

    (ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញ ប.ស.ស. ចូលរួមសិក្ខាសាលាស្ដីពី ”ការតាមដានត្រួតពិនិត្យលើផែនការតាមដានសមិទ្ធកម្ម នៃការអនុវត្តថវិកាសមិទ្ធកម្មឆ្នាំ២០២៥ របស់កម្មវិធីទាំង៥“ ក្រោមអធិបតីភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    សិក្ខាសាលានេះ ផ្ដោតសំខាន់លើកម្មវិធីចំនួន៥ រួមមាន៖
    (១). គោលនយោបាយទីផ្សារការងារសកម្ម និងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ (២). ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (៣). លក្ខខណ្ឌការងារ សុវត្ថិភាព សុខភាពការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ (៤). ការអភិវឌ្ឍរបបសន្តិសុខសង្គម និង(៥). ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
    សូមបញ្ជាក់ថា សិក្ខាសាលាខាងលើប្រព្រឹត្តទៅមួយថ្ងៃពេញ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមប្រមាណជាង ១០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.