(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានដឹកនាំមន្ត្រីជំនាញ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី “លទ្ធកម្មតាមរយៈប្រព្រឹត្តិកម្មអនុគ្រោះ” ក្រោមអធិបតីឯកឧត្ដម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសាលាខាងលើ រៀបចំឡើងក្នុងគោលបំណងជំរុញឱ្យការរៀបចំសេចក្តីព្រាងប្រកាសនេះ មានសុក្រឹតភាព និងមានភាពគ្រប់ជ្រុងជ្រោយ និងដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថាន សាធារណៈរដ្ឋបាល ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល រដ្ឋបាលរាជធានី ខេត្ត មន្ទីរជំនាញរាជធានី ខេត្ត និងវិស័យឯកជន។
សូមបញ្ជាក់ថា៖ សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណជាង៤០០រូប៕