Mail |
  • ភាសាខ្មែរ
  • English
  • សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ការគ្រប់គ្រងថវិកា គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល”

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ការគ្រប់គ្រងថវិកា គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល” ក្រោមអធិបតី ឯកឧត្ដម នូវ សុខសម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
    ក្នុងឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលាខាងលើ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្ដល់ជាធាតុចូលសំខាន់ៗមួយចំនួនទៅកាន់អង្គសិក្ខាសាលាពាក់ព័ន្ធនឹងការកំណត់បាននូវវិធាន និងនីតិវិធីនៃ ការគ្រប់គ្រងថវិកា គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល ជាពិសេសការអនុវត្ត និងការត្រួតពិនិត្យថវិកា ព្រមទាំងកំណត់អំពីបទប្បញ្ញត្តិទូទៅ ដើម្បីរួមចំណែកធានាឱ្យបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។
    សូមបញ្ជាក់ថា សិក្ខាសាលានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណជា ១០០រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.