Mail |
  • ភាសាខ្មែរ
  • English
  • តំណាងម្ចាស់អាជីវកម្មក្នុងផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ចូលរួមឈ្វេងយល់ “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម”

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយស្ដីពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់បណ្តាម្ចាស់អាជីវកម្មដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ សរុបប្រមាណ ២០០នាក់។
    មានប្រសាសន៍បើកពិធីផ្សព្វផ្សាយ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីជាមួយ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ជាពិសេសអ្នកដែលប្រកបរបររកស៊ីដោយខ្លួនឯង ព្រមទាំងអ្នកនៅក្នុងបន្ទុក ក៏អាចចុះបញ្ជីជាសមាជិក ប.ស.ស. បាន នៅគ្រប់សាខា ប.ស.ស. ដែលនៅជិត ដើម្បីទទួលបានការព្យាបាលជំងឺនៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបន្ថែមថា ដើម្បីសម្រួលក្នុងការផ្ដល់សេវាឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក៏ដូចសហគ្រាសគ្រឹះស្ថាន ប.ស.ស. នឹងពង្រីកសាខា នៅតាមបណ្ដាសាខាផ្សារទំនើប អ៊ីអន ម៉ល ទាំង ៣ទីតាំង ហើយសម្រាប់ សាខាផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នេះ នឹងគ្រោងបើកដំណើរការសាកល្បង នៅដំណាច់ខែកញ្ញា ឆាប់ៗខាងមុខនេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.