Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលប្រជុំនាយកដ្ឋាន ស.អ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។
    ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងឡើងថា ប្រព័ន្ធ Call Center ១២៨៦ និង១២៩៧ ជាប្រព័ន្ធស្នូលដ៏សំខាន់ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការទទួលមតិរិះគន់ ចម្ងល់ និងផ្តល់ព័ត៌មានត្រឡប់ទៅកាន់សមាជិក ក៏ដូចជាសាធារណជន ដែលទាមទារឱ្យក្រុមការងារបម្រើការងារក្នុងផ្នែកនេះ ត្រូវមានការអត់ធ្មត់ និងក្រមសីលធម៌ប្រកបដោយភាពទន់ភ្លន់។
    កិច្ចប្រជុំប្រចាំខែនេះ ជាការងារបន្ដតាមដាន និងដោះស្រាយរាល់បញ្ហាប្រឈមក្នុងការឆ្លើយតបចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ទាក់ទងនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.