Mail |
  • ភាសាខ្មែរ
  • English
  • មន្រ្ដីមូលដ្ឋាននៃរដ្ឋបាលឃុំចំនួន១៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានទទួលប័ណ្ណសមាជិក ប.ស.ស. នារសៀលនេះ

    (កំពង់ចាម) ៖ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីប្រគល់ប័ណ្ណសមាជិក ប.ស.ស. ជូនដល់តំណាងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ នៃរដ្ឋបាលឃុំចំនួន១៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
    មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តមអគ្គនាយករង ប.ស.ស. បានថ្លែងឡើងថា៖ សម្រាប់មន្រ្ដីមូលដ្ឋាន និងមន្រ្ដីនយោបាយ ដែលបម្រើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាចម្បង ជាក់ស្ដែងដូចជាការផ្ដល់ជូននូវប័ណ្ណសមាជិក ប.ស.ស. នាឱកាសនេះ ជាការធានានូវហានិភ័យដែលកើតមានក្នុងពេលបំពេញការងារ ឬបញ្ហាសុខភាពនានា ដោយអាចទទួលបានការព្យាបាលដោយឥតបង់ថ្លៃនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានថ្លែងលើកទឹកចិត្តដល់មន្រ្ដីមូលដ្ឋានដែលជាអ្នកបម្រើការងារ
    ផ្ទាល់ជាមួយប្រជាពលរដ្ឋ សូមបន្ដជួយផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្ដស្មោះស្ម័គ្រជាមួយរដ្ឋាភិបាល តាមរយៈការរក្សានូវសន្ដិភាព សណ្ដាប់ធ្នាប់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជៀសវាងនូវបញ្ហាណាមួយដែលកេីតមានឡើង។
    សូមបញ្ជាក់ថា ពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស. ខាងលើនេះ ធ្វើឡើងនៅសាលាស្រុកកំពង់សៀម នៃរដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ នៃរដ្ឋបាលឃុំចំនួន១៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម សរុបប្រមាណជា ៧០រូប។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.