Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង ជួបសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់ជាស្ថាពរមកបម្រើការងារក្នុងបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់ ជាផ្លូវការ បេក្ខជន-បេក្ខនារី ដែលបានប្រឡងជាប់ជាស្ថាពរមកបម្រើការងារក្នុងបេឡាជាតិសន្ដិសុខសង្គម សម្រាប់ឆ្នាំ២០២៤ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ និងតាមបណ្ដាសាខាខេត្ត សរុបចំនួន ២៣៣រូប ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ។
    ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានណែនាំដល់បេក្ខជន បេក្ខនារី ត្រូវយកចិត្តទុកដាក់រៀនសូត្រអំពីលិខិតបទដ្ឋានពាក់ព័ន្ធនឹង ប.ស.ស. គោរពវិន័យការងារ តាមបទបញ្ជាផ្ទៃក្នុង ប.ស.ស. ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការបំពេញការងារជាក្រុម ដើម្បីអនុវត្តការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋស្របតាមចក្ខុវិស័យ និងបេសកកម្ម របស់ ប.ស.ស. ឱ្យបានកាន់តែរីកចម្រើន ដើម្បីជាប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្ដថា នៅពេលដែលក្លាយជាបុគ្គលិករបស់បេឡាជាតិសន្ដិសុខសង្គម បេក្ខជន បេក្ខនារី ទាំងអស់ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីបង្កើនចំណេះដឹងខ្លួនសម្រាប់ជាថ្នាលបោះជំហានទៅមុខ ក៏ដូចជាសម្រាប់សម្រេចគោលដៅរួមរបស់អង្គភាពទាំងមូលផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.