Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ចំនួន ២រូប បានចួលរួមសន្និសីទមួយស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL ក្រោមប្រធានបទ “ការពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” នៅទីក្រុងបាងកក ប្រទេសថៃ

    ប្រទេសថៃ៖ នៅក្នុងសន្និសីទរយៈពេល ៦ថ្ងៃ ស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL នៅទីក្រុងបាងកកប្រទេសថៃ ប្រតិភូជាថ្នាក់ដឹកនាំ ប.ស.ស. ចំនួន ០២រូប ក្រោមការចាត់តាំង ពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានទៅចូលរួមសិក្សាស្វែងយល់ និងពិភាក្សាលើប្រធានបទ “ការពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” ។

    តាមការបញ្ជាក់ប្រាប់ពីសំណាក់ ឯកឧត្តម ស៊ុំ សោភ័ណ នាយករង ប.ស.ស. បានឱ្យដឹងថា សន្និសីទខាងលើ គឺផ្តោតទៅលើការពិភាក្សានូវចំណុចសំខាន់ៗចំនួន ៦ រួមមាន ៖

    ១. វឌ្ឍនភាពស្តីពីគោលដៅនៃការគ្របដណ្តប់សុខភាពសកល (UHC Goals) និងបញ្ហាប្រឈម សម្រាប់ទសវត្សបន្ទាប់ នៅក្នុងបរិបទនៃនិន្នាការសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព

    ២. អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលដែលផ្តោតលើការថែទាំសុខភាពបឋមប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបតំរូវការរបស់ប្រជាពលរដ្ឋ

    ៣. ផ្លាស់ប្តូរគំរូនៃការផ្តល់សេវាកម្ម និងអនុវត្តយុទ្ធសាស្ត្របង្កើនគុណភាពនៃការផ្តល់សេវា សុខាភិបាល

    ៤. អនុវត្តនិងបង្កើននូវគោលការណ៍ និងយុទ្ធសាស្រ្តស្នូលនៃហិរញ្ញប្បទានសុខាភិបាលសម្រាប់ ការគ្របដណ្តប់សុខភាពសកល (UHC)

    ៥. ជំរុញឲ្យមានទំនួលខុសត្រូវបែបសង្គម និងសមធម៌ដើម្បីបង្កើននវានុវត្តន៍នៅក្នុងបច្ចេកវិទ្យាផ្នែក វេជ្ជសាស្ត្រ, សុខភាពឌីជីថល, ការផ្តល់សេវា, និងហិរញ្ញប្បទានសុខាភិបាលដែលជួយពន្លឿន វឌ្ឍនភាពដើម្បីឆ្ពោះទៅដល់គោលដៅការគ្របដណ្តប់សុខភាពសកល

    ៦. ពង្រឹងភាពជាអ្នកដឹកនាំ និងគណនេយ្យភាពដើម្បីពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅដល់ គោលដៅការគ្របដណ្តប់សុខភាពសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងតួនាទីនៃអាជ្ញាធ័រមូលដ្ឋាន និងសង្គមស៊ីវិលក្នុងការពាំនាំពីការប្តេជ្ញាចិត្តទៅជាសកម្មភាព។

    សន្និសីទស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL ខាងលើនេះ ត្រូវបានរៀបចំឡើងក្រោមការ សហការ និងគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន( JICA ) និងប្រព្រឹត្តទៅ រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែមករា ដល់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួម ពីបណ្តា អង្គភាព/ស្ថាប័ន ពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល នៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ សរុបប្រមាណជាង ១០០០នាក់ នៅទីក្រុងបាងកក ប្រទេសថៃ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.