វៀតណាម៖ ឯកឧត្តម ស៊ុ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ជាតំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចូលរួមក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍកម្មវិធីការងាររបស់រដ្ឋមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥ ក្រោមការរៀបចំដោយក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៅទីក្រុងហាឡុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
សិក្ខាសាលានេះ មានគោលបំណងផ្តោតសំខាន់លើការពិភាក្សារវាងប្រទេសសមាជិកអាស៊ាន និងអាស៊ាន+៣ លើវិស័យ និងគម្រោង/សកម្មភាពគោលសំខាន់ៗ ដែលនឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីការងាររបស់រដ្ឋមន្ត្រីការងារអាស៊ាន (ALM-WP), ផែនការងាររបស់ SLOM-WG និងផែនការងាររបស់ SLOM+៣ ឆ្នាំ២០២១-២០២៥។
សិក្ខាសាលាស្តីពីការអភិវឌ្ឍកម្មវិធីការងាររបស់រដ្ឋមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងការងារ នៃប្រទេសជាសមាជិកអាស៊ាន និងអាស៊ាន+៣ (ប្រទេសជប៉ុន, ចិន និងប្រទេសកូរ៉េខាងត្បូង) សរុបប្រមាណ ៧០នាក់៕