Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា កាន់តែមានការទទួលស្គាល់ច្រើនឡើងៗពីបណ្តាប្រទេសធំៗជាច្រើន នៅលើពិភពលោក

    ប្រទេសបែលហ្សិក៖ វេទិកាអន្តរជាតិ ស្តីពីសន្តិសុខសង្គមពិភពលោក ដែលមានសិក្ខាកាមចូលរួមជាង ១០០០ នាក់ មកពីបណ្តាប្រទេសជាង ១៥០ ត្រូវបានធ្វើឡើងនៅទីក្រុងប្រ៊ុចហ្សែល នៃ ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះ ក្នុងនោះ ក៏មានវត្តមានចូលរួមពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ផងដែរ ។

    ក្រោមការចាត់តាំងរបស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា មន្រ្តីជំនាញរបស់ ប.ស.ស. ចំនួន ០១រូប គឺ លោក គាត ពុធណារិទ្ធិ ប្រធានការិយាល័យសោធន បានទៅចូលរួមវេទិកាអន្តរជាតិដ៏សំខាន់ខាងលើមួយនេះ ក្រោមកិច្ចសហការរៀបចំដោយ សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) និងអង្គភាពសន្តិសុខសង្គមសាធារណៈបែលហ្សិក  ដើម្បីផ្តល់នូវបទពិសោធន៍ ដែល ប.ស.ស. កម្ពុជា កំពុងតែអនុវត្តកន្លងមក និងសិក្សាស្វែងយល់បន្ថែមទៀត ក៏ដូចជាទទួលបានការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ថ្មី ស្តីពីប្រព័ន្ធសន្តិសុខសង្គមពិភពលោក សម្រាប់យកមកបំពេញបន្ថែមនៅកម្ពុជា ។

    សូមបញ្ជាក់ថា៖ វេទិកាខាងលើ ប្រព្រឹត្តទៅចំនួន ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប្រ៊ុចហ្សែល នៃ ប្រទេសបែលហ្សិក ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.