Mail |
  • ភាសាខ្មែរ
  • English
  • មន្រ្តីជំនាញ ០១រូប នៃ ប.ស.ស កម្ពុជា ទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការវិភាគប្រព័ន្ធកិច្ចគាំពារសង្គម នៅអ៊ីតាលី

    អ៊ីតាលី៖ មន្ត្រីជំនាញរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ០១រូប ក្រោមការចាត់តាំងពីសំណាក់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុលជានាយក ប.ស.ស បានទៅចូលរួមវគ្គ បណ្តុះបណ្តាល ស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការវិភាគប្រព័ន្ធកិច្ចគាំពារសង្គម (Training Course on Public Finance for Social Protection Analysts) ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ នៃអង្គការអន្តរជាតិខាងការងារ (ITC/ILO) ក្រោមការឧបត្ថម្ភគាំទ្រដោយ (GIZ) ។

    វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ជំនាញអនុវត្តន៍ ដល់សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលស្តីពីកិច្ចគាំពារសង្គម ដើម្បីវាយតម្លៃជម្រើសហិរញ្ញប្បទានសម្រាប់កិច្ចគាំពារសង្គម និងអភិវឌ្ឍផែនការហិរញ្ញប្បទានដែលគ្រោងឡើងសម្រាប់ ប្រទេសនីមួយ។ លក្ខណៈសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះ គឺជាការរួមបញ្ចូលគ្នាសម្រាប់វិស័យហិរញ្ញវត្ថុសាធារណៈ និងវិស័យកិច្ចគាំពារសង្គម។

    តាមរយៈវគ្គបណ្តុះបណ្តាលនេះដែរ ក៏បានផ្តល់នូវចំណេះដឹងជាមូលដ្ឋាន ផ្នែកហិរញ្ញវត្ថុសាធារណៈ ក្នុងនោះរួមមាន ការប្រមូលចំណូលប្រចាំឆ្នាំ និងការអភិវឌ្ឍថវិកា និងការកសាងចំណេះដឹង និងជំនាញដែលចាំបាច់សម្រាប់ការវិភាគផ្នែក ហិរញ្ញប្បទានកិច្ចគាំពារសង្គម។ វាក៏បានរួមបញ្ចូលរបកគំហើញមួយចំនួន នៃហិរញ្ញប្បទានប្រព័ន្ធកិច្ចគាំពារសង្គមផងដែរ តាមរយៈភាគទានរបស់កម្មករនិយោជិត និងនិយោជកជាដើម ។

    សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើ ប្រព្រឹត្តទៅចំនួន ១២ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅទីក្រុងទួរីន ប្រទេសអ៊ីតាលី ដោយមានវត្តមានចូលរួមពី តំណាងអង្គភាព/ស្ថាប័ន នៃរដ្ឋាភិបាល, ដៃគូរសង្គម ដែលពាក់ព័ន្ធនឹងអភិបាលកិច្ចនៃស្ថាប័នសន្តិសុខសង្គម, ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កិច្ចគាំពារសង្គម និងតំណាងមកពីអង្គការក្រៅរដ្ឋាភិបាល និងវិទ្យាស្ថានស្រាវជ្រាវដែលពាក់ព័ន្ធនឹងកិច្ចគាំពារសង្គមដ៏ច្រើនផងដែរ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.