Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រី ប.ស.ស រៀបចំកិច្ចប្រជុំពិភាក្សាលើកម្មវិធីពិគ្រោះ និងផ្តល់យោបល់ជុំវិញកិច្ចសហការ ស្តីពីវេទិកានៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានសន្តិសុខសង្គមជាមួយភាគីពាក់ព័ន្ធ

    ឯកឧត្តម សួន ស៊ីទៀង នាយករង ប.ស.ស. និងតំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តី ព្រមទាំងបុគ្គលិក បានរៀបចំកិច្ចប្រជុំពិភាក្សាលើកម្មវិធីពិគ្រោះ និងផ្តល់យោបល់ជុំវិញកិច្ចសហការ ស្តីពី «វេទិកានៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានសន្តិសុខសង្គម (Security ICT Platform)» ដោយមានការចូលរួមពីភាគីអង្គការ JICA  និងក្រុមហ៊ុន Hitachi, LTD សរុបប្រមាណ ២០នាក់។

    ឯកឧត្តម សួន ស៊ីទៀង បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណង រៀបចំ និងបង្កើតទិន្នន័យ ដើម្បីគ្រប់គ្រងទៅលើ ទិន្នន័យរបស់កម្មករនិយោជិតទាំងក្រៅ និងក្នុងប្រព័ន្ធ និងត្រួតពិនិត្យរាល់ប្រតិបត្តិការចុះបញ្ជីកម្មករនិយោជិត តាមប្រព័ន្ធ បច្ចេកវិទ្យា និងគមនាគមន៍ ដោយផ្តល់ការគាំទ្រដល់ប្រតិបត្តិការប្រព័ន្ធឯករាជ្យ និងពិភាក្សាកែសម្រួលលំហូរប្រតិបត្តិការ ប្រព័ន្ធថែទាំសុខភាព សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ។

    សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅថ្ងៃពុធ ១២ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំ នៃស្នាក់ការកណ្តាល ប.ស.ស.៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.