Mail |
  • ភាសាខ្មែរ
  • English
  • សិក្ខាសាលាឧស្សាហ៍កម្មស្តីពី “ការប្រែក្លាយពីយុទ្ធសាស្រ្ត ឱ្យទៅជាសកម្មភាពជាក់ស្តែង និងលើកកម្ពស់សុវត្តិភាពក្នុងការធ្វើដំណើរសម្រាប់កម្មករនិយោជិត វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី

    នៅព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៉ែន នរៈវុធ នាយកស្តីទី ប.ស.ស. តំណាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធីបតីភាពក្នុងអង្គសិក្ខាសាលាឧស្សាហ៍កម្មស្តីពី “ការប្រែក្លាយពីយុទ្ធសាស្រ្ត ឱ្យទៅជាសកម្មភាពជាក់ស្តែង និងលើកម្ពស់សុវត្តិភាពក្នុងការធ្វើដំណើរសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពី ក្រសួង ស្ថាប័ន អង្គការ តំណាងរោងចក្រសហគ្រាស គ្រិះស្ថាន នានា។

    សិក្ខាសាលាខាងលើនេះរៀបចំឡើងក្នុងគោលបំណងដើម្បីការចូលរួមលើកកម្ពស់សុវត្តិភាពចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតទាប។

    ទន្ទឹមនឹងនេះដែរ ឯកឧត្តម ប៉ែន នរៈវុធ ក៏បានអំពាវនាវដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិត ទាំងអស់មេត្តាគោរពឱ្យបានខ្ជាប់ខ្ជួននូវសីលធម៌ ១០ចំនុចសម្រាប់សុវត្តិភាពចរាចរណ៍ផ្លូវគោក៖
    – មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
    – មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត
    – មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងញៀនដាច់ខាត
    – មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត
    – ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត
    – ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
    – ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច
    – ត្រូវប្រកាន់ស្តាំជានិច្ច
    – ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
    – ត្រូវប្រុងប្រយ័ត្នជានិច្ច។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.