Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំផ្សព្វផ្សាយស្តីអំពីនីតិវិធី នៃការចុះបញ្ជិកាសមាជិក ប.ស.ស. និងនីតិវិធីនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់សមាជិក ប.ស.ស

    កំពង់ឆ្នាំង៖ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សហការជាមួយនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីអំពីនីតិវិធី នៃការចុះបញ្ជិកាសមាជិក ប.ស.ស. និងនីតិវិធីនៃការផ្តល់អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់សមាជិក ប.ស.ស. នៅសាលប្រជុំធំ នៃសណ្ឋាគាររស្មីសុខាញ៉ូយ៉ក ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

    ពិធីនេះប្រព្រឹត្តទៅ ក្រោមសហអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងមានការអញ្ជើញ ចូលរួមពីស្នងការរងខេត្ត អធិការក្រុង ស្រុក នាយប៉ុស្តិ៍នគរបាល ឃុំ/សង្កាត់ តំណាងសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត ប្រមាណជា ៣០០នាក់។

    សូមបញ្ជាក់ផងដែរថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកានៅ ប.ស.ស ជាពិសេសបងប្អូនកម្មករនិយោជិតដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពន្លឿនក្នុងការធ្វើប័ណ្ណសមាជិក ប.ស.ស៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.