Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ស៊ុំ សោភ័ណ នាយករង ប.ស.ស. និងមន្រ្តីជំនាញ ចំនួន ២រូបផ្សេងទៀត ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យតាមដាន និងវាយតម្លៃលើប្រព័ន្ធគាំពារសង្គម

    ភ្នំពេញ៖ ក្រោមកិច្ចសហការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងអង្គការអន្តរជាតិខាងការងារ (ILO)

    កាលពីថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ មានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីការត្រួតពិនិត្យតាមដាន និងវាយតម្លៃលើប្រព័ន្ធគាំពារសង្គម ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារ Raffle Hotel Le Royal រាជធានីភ្នំពេញ ។

    វគ្គបណ្តុះបណ្តាលខាងលើនេះ គឺផ្តោតសំខាន់លើការបង្កើនសមត្ថភាពនៃតួអង្គសំខាន់ៗ ដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើក្របខ័ណ្ឌគាំពារសង្គម, ការបង្កើនសមត្ថភាពលើការបកស្រាយនូវសូចនាករកិច្ចគាំពារសង្គម, ការបង្កើនសមត្ថភាពធ្វើរបាយការណ៍ស្តីពីកិច្ចគាំពារសង្គម និងការផ្តល់អនុសាសន៍ដែលផ្អែកលើតម្លៃ នៃសូចនាករសម្ម តិកម្ម ។

    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះដែរ បានប្រព្រឹត្តទៅចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់១៤ ខែសីហា ឆ្នាំ២០១៩ ដោយមានវត្តមានចូលរួមពី ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិ គាំពារសង្គម, ឯកឧត្តម ស៊ុំ សោភ័ណ នាយករង នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងមានការចូលរូមពី តំណាងក្រសួង ស្ថាប័ន អង្គការដៃគូជាតិ  អន្តរជាតិ និងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៣០នាក់ ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.