រាជធានីភ្នំពេញ៖ ក្នុងចំនួនថវិកាប្រមាណជាង ៤១ ៣៥២ ០០០ ០០០ រៀល នេះ ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នេះ។
យោងតាមរបាយការណ៍ ប.ស.ស បានបញ្ជាក់ឲ្យដឹងទៀតថា៖ ក្នុងចំនួនថវិកាដែលត្រូវបានបើកផ្តល់ជូនដល់កម្មការិនីជា ស្រ្តីសម្រាលកូន សរុប ១០២ ៦៦០នាក់ មានចំនួនកូនទាំងអស់ ១០៣ ៣៨០នាក់ ដែលក្នុងនោះ ស្រ្តីសម្រាលកូនភ្លោះពីរ មានចំនួន ៧០៤នាក់ និងស្រ្តីសម្រាលកូនភ្លោះបី មានចំនួន ៨នាក់) ។
ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កន្លងមក ពោលគឺ ក្រោយពេលដែល រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា៖ សម្រាប់ស្រ្តីដែលសម្រាលបានកូនមួយ ទទួលបានប្រាក់ ៤០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះបី ទទួលបាន ១២០ម៉ឺនរៀល ដែល
ត្រូវបានបើកផ្តល់ដោយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នេះគឺសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតនៅកម្ពុជា៕