Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស សាខាខេត្តស្វាយរៀង បានចុះធ្វើកំណត់ហេតុសាកសួរព័ត៌មានជនរងគ្រោះ ដើម្បីជាឯកសារយោងក្នុងការអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍

    ស្វាយរៀង៖ ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តស្វាយរៀង បានចុះធ្វើកំណត់ហេតុសាកសួរព័ត៌មានជនរងគ្រោះ ឈ្មោះ ស្រី សារ៉ង អាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀងធ្វើការនៅ រោងចក្រហ្វជូណា អ៊ីនធើណេសិនណល (ខេមបូឌា) អ៊ិនដាសស្រ្ទី ខូអិលធីឌី ដើម្បីជាឯកសារយោងក្នុងការអង្កេតករណីគ្រោះថ្នាក់ ថាតើវាជាគ្រោះថ្នាក់ការងារ រឺមិនមែនជាគ្រោះថ្នាក់ការងារ។

    គួរបញ្ជាក់ផងដែរថា ជនរងគ្រោះខាងលើបានជួបមានគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចរង្វង់មូលស្វាយអន្ទរ ភូមិក្រចាប់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលបណ្តាលឱ្យជនរងគ្រោះរងរបួស បាក់ភ្លៅខាងស្តាំ និងបែកឆ្អឹងប្រអប់ជើងខាងស្តាំ ហើយបច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានកាត់ជើងត្រឹមពាក់កណ្តាលស្មងជើងខាងស្តាំ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.