Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស បានប្រជុំផ្សព្វផ្សាយគោយនយោបាយរបបសន្តិសុខសង្គម ដល់កម្មករ កម្មការិនី ដែលបាន បម្រើការងារនៅរោងចក្រ New Star Shoe Co., Ltd ស្ថិតនៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ នៅព្រឹកនេះថ្ងៃអង្គារ ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស បានចុះផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករនិយោជិត ចំនួន ៤២នាក់ នៅរោងចក្រ New Star Shoe Co., Ltd. ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។

    ជាមួយគ្នានេះ លោក ម៉េង ហុង នាយករង ប.ស.ស បានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវា នៃការផ្តល់តាវកាលិក ជូនកម្មករនិយោជិត ដោយបានពន្យល់បញ្ជាក់ពីរបបសន្តិសុខសង្គម ដែល ប.ស.ស បាននឹងកំពុងអនុវត្តរួមមាន៖

    ១. ផ្នែកហានិភ័យការងារ គឺគ្រោះថ្នាក់ទាំងឡាយណា ដែលកើតទ្បើងក្នុងកំឡុងពេលបំពេញការងារ ពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការត្រលប់ទៅផ្ទះវិញ ដោយមិនមានការវាងចូលកន្លែងណាមួយជាប្រយោជន៍ផ្ទាល់ខ្លួន និងជំងឺវិជ្ជាជីវៈ។

    ២. ផ្នែកថែទាំសុខភាព គឺការផ្តល់ការធានារ៉ាប់រងសុខភាព សំដៅដល់ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្ការ និងប្រាក់បំណាច់ប្រចាំថ្ងៃដោយមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងសម្រាកមាតុភាពដែលបងប្អូនកម្មករនិយោជិត អាចទៅទទួលសេវានេះ ដោយឥតបង់ថ្លៃ នៅតាមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ទូទាំងប្រទេស និងផ្តល់ការព្យាបាលរយៈពេល ២៤ម៉ោង លើ ២៤ម៉ោង។

    ៣. ផ្នែកប្រាក់សោធន ចាប់ផ្តើមដាក់ឱ្យអនុវត្តន៍នៅឆ្នាំ ២០១៩ ខាងមុខ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.