ស្វាយរៀង៖ ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តស្វាយរៀង នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេចក្តីសម្រេចផ្តល់តាវកាលិកផ្នែកថែទាំសុខភាព ជូនដល់កម្មការិនីជាសមាជិក ប.ស.ស ដែលសម្រាលកូន ចំនួន ៤២នាក់ ដែលមកពីសហគ្រាសចំនួន២០ នៅក្នុងខេត្តស្វាយរៀង។
ការផ្តល់សេចក្តីសម្រេចនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីកម្មការិនីដែលសម្រាលកូនបានដាក់ឯកសារស្នើសុំប្រាក់បំណាច់ ៧០% មក ប.ស.ស បានត្រឹមត្រូវគ្រប់គ្រាន់។ កម្មការិនីដែលបានសម្រាលកូនទាំង ៤២នាក់នេះ បម្រើការងារនៅ៖
១. កៅវ៉េស្ព័ត ចំនួន ០៣នាក់
២. ឌីខេអ៊ិន ចំនួន ០៥នាក់
៣. យូលីអ៊ិនធើណេសិនណល ចំនួន ០៤នាក់
៤. អេអេនជេ ចំនួន ០២នាក់
៥. សានហ្វេង ចំនួន ០៤នាក់
៦. លូថៃ(ខេមបូឌា) ចំនួន ០៤នាក់
៧. អ៊ីលីត(ខេមបូឌា) ចំនួន ០៤នាក់
៨. ឃីងម៉េកឃើ ចំនួន ០៤នាក់
៩. ស៊ីកូ(ខេមបូឌា)ចំនួន ០១នាក់
១០. ជីហ្វាអេស ចំនួន ០១នាក់
១១. តាគិសាដា ចំនួន ០១នាក់
១២. ស័ងលី(ខេមបូឌា) ចំនួន ០១នាក់
១៣. ស្ពីតថេក ចំនួន ០១នាក់
១៤. តូក្យូផាតស៍ ចំនួន ០១នាក់
១៥. ឃីង អ៊ីនធើណល ចំនួន ០១នាក់
១៦. ឡងប្រាយ អេឡិកទ្រីក ចំនួន ០១នាក់
១៧. មេតថេក ចំនួន ០១នាក់
១៨. ស្មាតថេក ចំនួន ០១នាក់
២៩. សូដា(ខេមបូឌា) ចំនួន ០១នាក់
២០.អេស៊ាលីឌើ ចំនួន ០១នាក់
គួរបញ្ជាក់ផងដែរថា សម្រាប់កម្មការិនីទាំងអស់ ដែលបានបម្រើការនៅសហគ្រាស គ្រឹះស្ថាន ចាប់ពីមួយឆ្នាំឡើងទៅ និងបានប្រកាសភាគទានមកកាន់ ប.ស.ស យ៉ាងតិច ៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ត្រឹមថ្ងៃសម្រាល និងទទួលបានការឈប់សម្រាកមាតុភាព រយៈពេល ៩០ថ្ងៃ រួមជាមួយប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ ១២០% បន្ថែមទៀត ក្នុងនោះ ប.ស.ស ផ្តល់ជូន ៧០% និងនិយោជកដែលជាម្ចាស់សហគ្រាស គ្រឹះស្ថាន ផ្តល់ជូន ៥០% ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែល ប.ស.ស បានផ្តល់ជូន៕