Mail |
  • ភាសាខ្មែរ
  • English
  • សហគ្រាសទើបបើកថ្មី ចំនួន០៥ នៅខេត្តប៉ៃលិន បានចុះបញ្ជីក្នុង បេឡាជាតិរបបសន្តិសុខសង្គម

    ប៉ៃលិន៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តប៉ៃលិន បានចុះប្រគល់វិញ្ញាបនបត្របញ្ជិកាសហគ្រាស គ្រឹះស្ថាន និងបានពន្យល់អំពីនីតិវិធី បែបបទ រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកថែទាំសុខភាព ជូនដល់សហគ្រាស គ្រឹះស្ថាន ចំនួន០៥ ដែលមានទីតាំងស្ថិតក្នុងខេត្តប៉ៃលិន។

    ការចុះប្រគល់វិញ្ញាបនបត្របញ្ជិកាសហគ្រាស គ្រឹះស្ថាន ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ជូនដល់សហគ្រាស គ្រឹះស្ថាន រួមមាន៖

    ១. ឡាក់គីម៉ាត

    ២. ស្ថានីយ៍ប្រេង តូតាល់ ប៉ៃលិន

    ៣. ក្រុមហ៊ុន សូវុធ ខេមរា ឌីវេឡុបម៉ិន ឯ.ក

    ៤. ក្រុមហ៊ុន លឹម ហួង

    ៥. អង្គការសុខភាពយើង។

    គោលបំណងនៃការប្រគល់វិញ្ញាបនបត្រចុះបញ្ជិកា គឺដើម្បីឱ្យសហគ្រាស គ្រឹះស្ថាន ដែលបានបើកដំណើរការ ស្របទៅតាមច្បាប់ស្តីពីការងារ នៃក្នុងព្រះរាជាណាចក្រកម្ពុជា និងពិសេសជាងនេះ គឺបងប្អូនដែលកម្មករ កម្មការិនី ដែលបានបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីបេឡាជាតិរបបសន្តិសុខសង្គម រួមមាន៖

    – ផ្នែកហានិភ័យការងារ

    – ផ្នែកថែទាំសុខភាព និង

    – ផ្នែកប្រាក់សោធន (ចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ ២០១៩)។

    គួបញ្ជាក់ផងដែរថា បន្ទាប់ពីម្ចាស់សហគ្រាស គ្រឹស្ថាន បានចុះបញ្ជិកាមកក្នុង ប.ស.ស រួច កម្មករនិយោជិតទាំងអស់នឹងចូលជាសមាជិក ប.ស.ស  ហើយពួកគាត់នឹងទទួលបានការប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕

     

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.