Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមចំនួន ៥០នាក់។
    ពិធីប្រជុំផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីឲ្យអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត បានយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់ភាពងាយស្រួល ដល់អ្នកបើកបរយានយន្តដឹកកម្មករនយោជិត ត្រៀមប្រឡងយកបណ្ណបើកបរ ដែលមិនមានបណ្ណបើកបរ និងមានបណ្ណមិនត្រឹមត្រូវស្របតាមយានយន្ត និងជម្រុញឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប។
    ដើម្បីធានាបាននូវសុវត្តិភាពក្នុងពេលបើកបរ ក្រុមការងារ ស.ផ.ក ក៏បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវ៖

    – គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន
    – មិនផ្ទុកកម្មករលើសចំណុះ
    – ត្រួតពិនិត្យយានយន្តមុនពេលចេញទៅដឹកកម្មករ
    – ឆៀករថយន្តជាប្រចាំ
    – ទៅប្រឡងយកបណ្ណបើកបរឲ្យស្របតាមប្រភេទយាន
    – ចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមការងារ ប.ស.ស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក
    – ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសិលធម៌ទាំង ១០ ចំណុចរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.