តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការបណ្តុះបណ្តាល អប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅរោងចក្រ Hong Sen Co,.LTD សមាសភាពចូលរួមចំនួន ៣៧នាក់ ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។
ពិធីប្រជុំផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីឱ្យអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោ
ជិត បានយល់ដឹងបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់ភាពងាយស្រួលដល់ អ្នកបើកបរយានយន្តដឹកកម្ម
ករនិយោជិត ត្រៀមប្រឡងយកបណ្ណបើកបរ ចំពោះអ្នកដែលមិនមានបណ្ណបើកបរ និងមានបណ្ណមិនត្រឹមត្រូវ
ស្របតាមប្រភេទយានយន្ត និងជម្រុញឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប៕