Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រី ប.ស.ស សាខាខេត្តត្បូងឃ្មុំ បានចុះអង្កេតឧត្តរជីវី ដល់ក្រុមគ្រួសារកម្មករនិយោជិតម្នាក់ដោយផ្ទាល់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

    ត្បូងឃ្មុំ៖ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានចុះអង្កេតឧត្តរជីវី ដល់ក្រុមគ្រួសារកម្មករនិយោជិត ជាសមាជិក ប.ស.ស ម្នាក់ ឈ្មោះ ឆោម ណារិទ្ធ ភេទប្រុស ជនរងគ្រោះធ្វើការនៅក្រុមហ៊ុន អេសភី អេសអេសភី ត្រឌីង ខូអិលធីឌី រាជធានីភ្នំពេញ។

    ក្រុមគ្រួសារជនរងគ្រោះខាងលើ មានទីលំនៅស្ថិតនៅក្នុងភូមិ០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

    ការចុះអង្កេតឧត្តរជីវី គឺធ្វើឡើងក្នុងគោលបំណងគឺដើម្បីឲ្យដឹងថា តើអ្នកនៅក្នុងបន្ទុកក្រុមគ្រួសារជនរងគ្រោះមានអ្នកណាខ្លះ និងដើម្បីជួយសម្របសម្រួលក្នុងការរៀបចំ ឯកសារពន្លឿនក្នុងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនដល់សាមីខ្លួន ដែលមានចែងនៅក្នុងច្បាប់របស់បេឡាជាតិរបបសន្តិសុខសង្គម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.