ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យគោលនយោបាយ បានរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធីសាស្ត្របណ្តុះបណ្តាល ដល់បុគ្គលិកក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំ និងធ្វើការបណ្តុះបណ្តាលដោយ លោក ចាយ សំណាង អនុប្រធានការិយាល័យគោលនយោបាយ ក្នុងគោលបំណងដើម្បីឱ្យបុគ្គលិក ស.ផ.ក ទទួលបានចំណេះដឹងបន្ថែមទៀត លើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបង្កើនជំនាញលើវិធីសាស្រ្តក្នុងការបង្រៀន ដើម្បីក្លាយជាជនបង្គោល ក្នុងការចុះទៅបណ្តុះបណ្តាលផ្ទាល់ជាមួយកម្មករនិយោជិត តាមបណ្តារោងចក្រ និងសហគ្រាសនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត៕