Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត

    កំពង់ស្ពឺ ៖ ព្រឹកថ្ងៃចន្ទ ១រោច​ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជម្រុញការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករ នៅរោងចក្រ COMPLETE HANOUR CAMBODIA CO., LTD ​ ដែលមានសមាសភាពចូលរួមចំនួន 71នាក់​។

    ពិធីប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្រ្ជាបចំណេះដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីត្រៀមប្រឡងផ្តល់បណ្ណបើកបរ ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលមិនមានបណ្ណបើកបរ និងមានបណ្ណមិនស្របតាមយានយន្ត សម្រាប់អ្នកបើកបរយានយន្តដឹកកម្មករ និងជម្រុញឱ្យមានការចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវ ក្នុងន័យរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប។

    បន្ថែមពីនេះ ក្រុមការងារ ស.ផ.ក ក៏បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវ៖

    – គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន

    – មិនផ្ទុកកម្មករលើសចំណុះ

    – ត្រួតពិនិត្យយានយន្តមុនពេលចេញទៅដឹកកម្មករ

    – ឆៀករថយន្តជាប្រចាំ

    – ទៅប្រឡងយកបណ្ណបើកបរឱ្យស្របតាមប្រភេទយាន

    – ចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមការងារ ប.ស.ស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក

    – ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសិលធម៌ទាំង ១០ ចំណុចរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.