បងប្អូនកម្មការិនីដែលមានផ្ទៃពោះចាប់ពី ២៦សប្តាហ៍ឡើងទៅ ត្រូវមកបំពេញទម្រង់ “លិខិតស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិតជាស្ត្រីពេលសម្រាលកូន” នៅអគារបេឡាជាតិរបបសន្តិសុខសង្គម បរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមស្នាក់ការ ប.ស.ស ខណ្ឌ/ខេត្ត ឬអាចទាក់ទងភ្នាក់ងារ ប.ស.ស ដែលប្រចាំការនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ចំនួន ៤០ម៉ឺនរៀល (៤០០ ០០០រៀល) តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 1286 អាចខល(call) ចូល ២៤ម៉ោង លើ ២៤ម៉ោង ដោយឥតគិតថ្លៃ៕