កំពង់ឆ្នាំង៖ ក្រុមការងារនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៨ បានចុះសម្របសម្រួលរៀបចំឯកសារជូនដល់កម្មការិនីដែលបានសម្រាលកូនចំនួន ០៦នាក់ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល ដែលម្នាក់ទទួលបានប្រាក់ចំនួន ៤០០,០០០រៀល ស្ថិតនៅមណ្ឌលសុខភាពព្រៃខ្មែរ មណ្ឌលសុខភាពកំពង់ហៅ និងតាជេស។ កម្មការិនីជាស្ត្រីសម្រាលកូនខាងលើមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ហាស់ ឡី មានទីលំនៅភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បម្រើការងារនៅរោងចក្រ TRIPOS INTERNATIONAL (CAMBODIA) CO., LTD.
២. ឈ្មោះ ពុំ យ៉ិត មានទីលំនៅភូមិ ដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បម្រើការងារនៅរោងចក្រ TRIPOS INTERNATIONAL (CAMBODIA) CO., LTD.
៣. ឈ្មោះ ជុំ ចាន់ណា មានទីលំនៅភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បម្រើការងារនៅរោងចក្រ M & V INTERNATIONAL MANUFACTURING LTD.
៤. ឈ្មោះ ភិន វិច្ឆិកា មានទីលំនៅភូមិអូសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បម្រើការងារនៅរោងចក្រ JIUN YE GARMENT (CAMBODIA) CO., LTD.
៥. ឈ្មោះ ទាំ ភីអះ មានទីលំនៅភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បម្រើការនៅរោងចក្រ TRIPOS INTERNATIONAL (CAMBODIA) CO., LTD.
៦. ឈ្មោះ ស៊ត ចាន់ណាក់ មានទីលំនៅភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បម្រើការនៅរោងចក្រ TAK FOOK (CAMBODIA) GARMENT LTD ។
គួរបញ្ជាក់ផងដែរ បងប្អូនកម្មការិនីដែលមានផ្ទៃពោះចាប់ពី ២៦សប្តាហ៍ឡើងទៅ ត្រូវមកបំពេញទម្រង់ “លិខិតស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិតជាស្ត្រីពេលសម្រាលកូន” នៅអគារបេឡាជាតិរបបសន្តិសុខសង្គម បរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬនៅតាមស្នាក់ការ ប.ស.ស សាខាខណ្ឌ/ខេត្ត ឬអាចទាក់ទងភ្នាក់ងារ ប.ស.ស ដែលប្រចាំការនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។