Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន ៦២នាក់ នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  ក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន ៦២នាក់ នៅរោងចក្រ Tripos International (Cambodia) Co.,Ltd ដែលមានទីតាំងស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកជូនកម្មករនិយោជិត ដល់រដ្ឋបាលរោងចក្រ  ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ឱ្យកាន់តែច្បាស់ពីរបបសន្តិសុខសង្គមដ៏ល្អមួយនេះ ។

    ក្នុងនោះដូចជា៖

    ១. ផ្នែកហានិភ័យការងារ គឺជាគ្រោះថ្នាក់ទាំងឡាយណា ដែលកើតទ្បើងក្នុងកំឡុងពេលបំពេញការងារ ពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការត្រលប់ទៅផ្ទះវិញ ដោយមិនមានការវាងចូលកន្លែងណាមួយជាប្រយោជន៍ផ្ទាល់ខ្លួន និងជំងឺវិជ្ជាជីវៈ។

    ២. ផ្នែកថែទាំសុខភាព គឺការផ្តល់ការធានារ៉ាប់រងសុខភាព សំដៅដល់ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្ការ និងប្រាក់បំណាច់ប្រចាំថ្ងៃដោយមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងសម្រាកមាតុភាពដែលបងប្អូនកម្មករនិយោជិត អាចទៅទទួលសេវានេះ ដោយឥតបង់ថ្លៃ នៅតាមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ទូទាំងប្រទេស ចំនួន ១ ៣១៩មូលដ្ឋាន ដែលផ្តល់ការព្យាបាល រយៈពេល ២៤ម៉ោង លើ ២៤ម៉ោង។

    ៣. ផ្នែកប្រាក់សោធន នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តន៍នៅឆ្នាំ ២០១៩ ខាងមុខ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.