ភ្នំពេញ៖ នៅថ្ងៃពុធ ០៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សាខាខណ្ឌឫស្សីកែវ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមប្រជុំប្រចាំខែ ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យស្រុកប្រតិបត្តិពញាឮ ខេត្តកណ្តាល ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ បន្ថែមទៀត ពាក់ព័ន្ធទៅនឹងការផ្តល់សេវាដល់សមាជិក ប.ស.ស នៅក្នុងវិស័យសុខាភិបាលមួយនេះ។
កិច្ចប្រជុំ បានពន្យល់ និងបកស្រាយនូវចម្ងល់ផ្សេងៗជាច្រើនទៅលើបញ្ហាប្រឈមនានាមួយចំនួន ដែលបានកើតឡើងនៅពេលកន្លងមក ក្នុងគោលដៅបង្កលក្ខខណ្ឌងាយស្រួលដល់ដំណើរការផ្តល់សេវាដល់សមាជិក ប.ស.ស នៅក្នុងវិស័យសុខាភិបាលមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរឡើង៕