កម្មការិនីដែលបានសម្រាលកូនចំនួន ០៥នាក់ នៅមណ្ឌលសុខភាព ចំនួន៤ នៅខេត្តកំពង់ចាម ត្រូវបាន (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តមួយនេះ ជួយសម្របសម្រួលរៀបចំឯកសារដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៤០ម៉ឺនរៀលពីរាជរដ្ឋាភិបាល។
ស្រ្តីជាកម្មការិនី ចំនួន ០៥នាក់ទាំងនោះ បានសម្រាលកូន នៅមណ្ឌលសុខភាពផ្អាវ មណ្ឌលសុខភាពជើងព្រៃ មណ្ឌលសុខភាពទងត្រឡាច និងមណ្ឌលសុខភាពស្វាយពោធិ៍ ដែលក្នុងនោះមាន៖
១.ឈ្មោះ វ៉ន ចន្នី ដែលធ្វើការនៅរោងចក្រ JUHUI FOOTWEAR CO.,LTD
២.ឈ្មោះ មុជ សារឿន ដែលធ្វើការនៅរោងចក្រ WINCAM CORPORATION
៣.ឈ្មោះ ផាន ស្រីនាត ដែលធ្វើការនៅរោងចក្រ Carlington (Cambodia) CO.,LTD
៤.ឈ្មោះ ឡុន សារ៉េត ធ្វើការនៅ រោងចក្រ GRYSTAL MATIN(Cambodia)LIMITED
៥.ឈ្មោះ ហង់ សុភក្ដិ ធ្វើការនៅរោងចក្រ STARLIGHT APPAREL
ក្រុមការងារ ប.ស.ស បានបញ្ជាក់ថា ការសម្របសម្រួលនេះ គឺដើម្បីឱ្យកម្មការិនីដែលបានសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៤០០ ០០០រៀល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ជូន។
សកម្មភាពក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងបានសម្របសម្រួលរៀបចំឯកសារជូនដល់កម្មការិនីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ៕