Mail |
  • ភាសាខ្មែរ
  • English
  • ស្លាប់ម្នាក់ និងរបួសពីរនាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ចាម ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស.

    កំពង់ចាម៖ នៅវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្តមួយគ្រឿងបានបើកបុកចំពីក្រោយម៉ូតូកម្មករនិយោជិតមួយគ្រឿងជិះគ្នា ០៣នាក់ ពេលកំពុងជិះឆ្លងថ្នល់ ដែលបណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងកម្មការិនីចំនួន ០២នាក់ទៀត រងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ០៦ ភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ទល់មុខច្រកចូលភ្នំជើងព្រៃ)។

    ជនរងគ្រោះទាំងបីនាក់ខាងលើមានឈ្មោះ ៖

    ១. ឈ្មោះ ខន ស្រីតូច ភេទស្រី អាយុ២៤ឆ្នាំ

    -ទីលំនៅៈភូមិស្រឹង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម

    -ស្ថានភាពរបួស៖ បែកក្បាល  និងហូរឈាមតាមច្រមុះ(ធ្ងន់)

    -កំពុងបម្រើការងារនៅរោងចក្រ ខាលីងតុន (ខេមបូឌា)

    ២.ឈ្មោះ អឿន លីម ភេទស្រី អាយុ២៥ឆ្នាំ

    -ទីលំនៅៈភូមិសណ្តែក ឃុំតាំងជ្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម

    -របួសៈប៉ោងផ្ទៃមុខខាងស្តាំ  រលាត់ជើង និង ស្មងជើងខាងស្តាំ

    -កំពុងបម្រើការងារនៅរោងចក្រ ខាលីងតុន (ខេមបូឌា)

    ៣.ឈ្មោះ ជីម ខុំ ភេទស្រី អាយុ២៥ឆ្នាំ

    -ទីលំនៅ៖ ភូមិសណ្តែក ឃុំតាំងជ្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម

    -ស្ថានភាពរបួស៖ បែកក្បាល (ស្លាប់)

    -កំពុងបម្រើការងារនៅរោងចក្រ ខាលីងតុន (ខេមបូឌា)

    បច្ចុប្បន្ន ក្រុមការងារ ប.ស.ស. សហការជាមួយមន្ត្រីចរាចរណ៍មូលដ្ឋាន បានចុះធ្វើការសម្របសម្រួល និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជើងព្រៃ ដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ បានបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះម្នាក់ទៀតបានប្រគល់ជូនក្រុមគ្រួសារនៅឯស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។

    រាល់ថ្លៃសេវាដឹកជញ្ជូន ថ្លៃសេវាព្យាបាលរហូតដល់ជាសះស្បើយ និងតាវកាលិកផ្សេងៗជាច្រើនទៀត គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.