Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បាននឹងកំពុងជម្រុញការផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំលាយទៅកាន់សមាជិក ប.ស.ស. ទាំងអស់ ក្នុងការប្រើប្រាស់សេវារបបសន្តិសុខសង្គម

    ព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលសាលាខេត្តព្រៃវែង រៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន។

    កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌុច គន្ធា អភិបាលរង និងជាតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្តព្រៃវែង មន្ត្រី និងបុគ្គលិក សាខា ប.ស.ស ខេត្ត មូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ឬតំណាង ជនរងគ្រោះដែលកំពុងទទួលបានតាវកាលិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ និងឧត្តរជីវី (អ្នកនៅក្នុងបន្ទុក) សរុបប្រមាណជាង ១២២នាក់ នៅសាលាខេត្តព្រៃវែង។

    ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិបាលរងខេត្ត បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមាននៃក្រុមការងារនៃបេឡាជាតិរបបសន្តិសុខសង្គម ដែលបានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស និងបានថ្លែងអំណរគុណចំពោះ ក្រុមការងារ ប.ស.ស និងអ្នកពាក់ព័ន្ធ ដែលបានរៀបចំ និងចូលរួមកម្មវិធីនេះទាំងមូល ព្រមទាំងមានមតិសំណេះសំណាលទៅកាន់អង្គពិធីទាំងមូលផងដែរ។

    ជាកិច្ចបន្ទាប់ ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានមានប្រសាសន៍ថ្លៃងអំណរគុណចំពោះ សាលាខេត្តព្រៃវែង ដែលបានជួយសម្រួលដល់ទីតាំងសម្រាប់រៀបចំកម្មវិធី និងថ្លៃងអំណរគុណចំពោះតំណាង មន្រ្តី និងបុគ្គលិក ប.ស.ស ព្រមទាំងតំណាងនិយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ដែលវត្តមានមកចូលរួមនាថ្ងៃនេះ។

    ឯកឧត្តមនាយករងបានថ្លែងបន្តថា គោលបំណងពិធីប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកជូនកម្មករនិយោជិត ដោយបានពន្យល់បញ្ជាក់ឱ្យកាន់តែច្បាស់ពីរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន ដែលនឹងដាក់ឱ្យអនុវត្តន៍នៅឆ្នាំ ២០១៩ ខាងមុខនេះ។

    ឯកឧត្តមបានបន្តទៀតថា គិតមកដល់ពេលនេះ រោងចក្រសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីកម្មករនិយោជិតមកក្នុង ប.ស.ស. ចំនួន ១២ ០៩១ មានសមាជិក ប.ស.ស. សរុបចំនួន ១ ៤៦៧ ២៤៧ នាក់ ក្នុងនោះមានស្រីចំនួន ៨៨៥ ៤៦៨នាក់ ដែលពួកគាត់ទាំងអស់អាចទៅទទួសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅគ្រប់មន្ទីពេទ្យទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ជាពិសេសគឺទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែល ប.ស.ស. បានផ្តល់ជូន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.