Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស បើកប្រាក់បំណាច់ ៧០% ដល់ស្ត្រីសម្រាលកូន ២នាក់ នៅខេត្តស្វាយរៀង

    ស្វាយរៀង៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះផ្តល់សេចក្តីសម្រេចតាវកាលិកផ្នែកថែទាំសុខភាព (ប្រាក់សម្រាកមាតុភាព ៧០% រយៈពេល ៩០ថ្ងៃ) ដល់ស្ត្រីសម្រាលកូន ចំនួន ២គ្រួសារ កាលពីថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ព្រឹកមិញនេះ។

    ការចុះផ្តល់សេចក្តីសម្រេចតាវកាលិកនេះ បន្ទាប់ពីស្ត្រីសម្រាលកូនទាំង ២គ្រួសារ បានដាក់ឯកសារត្រឹមត្រូវ និងមានការសម្របសម្រួលពីក្រុមការងារ ប.ស.ស សាខាខេត្តស្វាយរៀងរួចមក ប.ស.ស បានបើកផ្តល់ប្រាក់បំណាច់លំហែមាតុភាព ៧០% ដល់ស្ត្រី ២នាក់ មានឈ្មោះ៖

    ១- ស្ត្រីឈ្មោះ ងីម ទូ  បម្រើការងារនៅសហគ្រាស ឃីងម៉េកឃើ (ខេមបូឌា) ហ្វូតវែរ ដែលស្ថិតនៅភូមិថ្នាញ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    ២- ស្ត្រីឈ្មោះ ខុន សុភា បម្រើការងារនៅសហគ្រាស ជីហ្វា អេស អូខេ ហ្គាមេន (ខេមបូឌា) មានទីតាំងស្ថិតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

    បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់សេវាថែទាំសុខភាព ដល់សមាជិក ប.ស.ស ទាំងក្នុង និងក្រៅប្រព័ន្ធ ដោយឱ្យទៅទទួលបានសេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺរហូតដល់ជាសះស្បើយ ដោយឥតបង់ប្រាក់ នៅតាមបណ្តាមន្ទីរពេទ្យជាដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.