Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស បង្កើន និងពង្រឹងកិច្ចសហការជាមួយមន្ទីរពេទ្យជាដៃគូ លើការផ្តល់សេវាដល់កម្មករនិយោជិត ដោយភាពត្រឹមត្រូវច្បាស់លាស់ និងប្រសិទ្ធភាព

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រជុំពិភាក្សាជាមួយនឹងគ្លីនិក ជាដៃគូរសហការផ្តល់សេវា អំពីនីតិវិធីនៃការផ្តល់សេវាដល់សមាជិក ប.ស.ស ពេលទៅទទួលសេវាផ្សេងៗ និងធ្វើការពន្យល់បន្ថែមអំពីការបញ្ចូលទិន្នន័យរបស់គ្លីនិក។

    កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការទៅទទួលសេវារបស់សមាជិក ប.ស.ស នៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស រាល់ពេលចូលទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលបានធ្វើនៅសាលប្រជុំរបស់ទីស្នាក់ការកណ្តាល ប.ស.ស មានភាគីចូលរួមសរុប ៣០នាក់ ជាតំណាងមកពីគ្លីនិកជាដៃគូ ប.ស.ស។

    កិច្ចប្រជុំនេះមានគោលដៅ៖

    – ករណីអ្នកប្រើប្រាស់សេវាដែលមានលិខិតធានាអៈអាងពីរដ្ឋបាលរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន

    – ការដាក់ឯកសាររបស់អ្នកដែលមានលិខិតធានាប្រើប្រាស់ដើម្បីឱ្យអាចបញ្ជូលទិន្នន័យបាន

    – ការបញ្ចូលទិន្នន័យរបស់អ្នកប្រើប្រាស់សេវាដែលខាង ១២៨៦ អនុញ្ញាតឱ្យប្រើប្រាស់។

    ដើម្បីបង្កើនការផ្តល់សេវាដល់កម្មកនិយោជិត សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាពេលបច្ចុប្បន្ននេះ បេឡាជាតិរបបសន្តិសុខសង្គម បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរពេទ្យឯកជន បានសរុបចំនួន ១ ៣២៥មន្ទីរពេទ្យ។ កិច្ចសហការនេះគឺដើម្បីបង្កើន និងពង្រីក ការផ្តល់សេវាដល់កម្មករនិយោជិត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ទទួលបានសេវាគាំពារសង្គម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.