Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រី ប.ស.ស ខេត្តកំពង់ឆ្នាំង ប្រគល់ប្រាក់បំណាច់ ៧០% ដល់ស្ត្រីសម្រាលកូនចំនួន ១១នាក់

    កំពង់ឆ្នាំង៖ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តកំពង់ឆ្នាំង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់សេចក្តីសម្រេចផ្ដល់តាវកាលិកផ្នែកថែទាំសុខភាព ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃរយៈពេល ៩០ថ្ងៃ ដល់កម្មការិនីដែលបានសម្រាលកូន ចំនួន ១១នាក់ កាលពីព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការ ប.ស.ស ខេត្តកំពង់ឆ្នាំង។

    ប្រធានសាខា ប.ស.ស ខេត្តកំពង់ឆ្នាំង លោក ស៊ីម ប៊ុនធឿន បានឱ្យដឹងថា ការផ្តល់ជូននេះ ធ្វើឡើងក្រោយពីមានការស្នើសុំ និងមានការពិនិត្យផ្ទៀងផ្ទាត់ឯកសារយ៉ាងត្រឹមត្រូវ ទើប ប.ស.ស ធ្វើការបើកផ្តល់ជូនដល់ស្ត្រីសម្រាលកូនតែម្តង។ ក្នុងនោះ ក្រុមការងារបានបើកផ្តល់ដល់ស្ត្រីសម្រាលកូនមកពីរោងចក្រ ចំនួន ៣គឺ រោងចក្រ JIUN YE GARMENT (CAMBODIA) CO., LTD ចំនួន ៩នាក់ រោងចក្រ TAK FOOK (CAMBODIA) GARMENT LTD ចំនួន ១នាក់ និង រោងកច្រ Tripos International (Cambodia) Co.,LTD  ចំនួន ១នាក់ និងបានពន្យល់បន្ថែមពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។

    ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ប.ស.ស សាខាខេត្តកំពង់ឆ្នាំង បានទទួលព័ត៌មានកម្មការិនីសម្រាលកូនបានចំនួន ២២៩នាក់ ក្នុងនោះកូនភ្លោះ២ ចំនួន ១នាក់ និងបានបើកផ្តល់គោលរបបឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបជាទឹកប្រាក់ចំនួន ៩២លានរៀល៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.