Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស ផ្តល់ការព្យាបាលរហូតដល់ជាសះស្បើយ លើកម្មករ កម្មការិនី ដែលបានដួលសន្លប់ នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ និង ៣០នាទី មានករណីកម្មករនិយោជិតដួលសន្លប់ចំនួន ៣៥នាក់ ដែលបម្រើការងារនៅរោងចក្រ KAI NENG LEATHER PRODUCTS មានកម្មករនិយោជិតសរុបចំនួន ១ ២៤៤នាក់ ដែលស្ថិតនៅផ្លូវជាតិលេខ៥ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    ករណីសន្លប់ខាងលើនេះ ផ្តើមចេញពីកម្មករនិយោជិតម្នាក់មានបញ្ហាផ្លូវចិត្ត ហើយក៏បានសន្លប់នៅក្នុងរោងចក្រ ស្រាប់តែកម្មករ កម្មការិនីដែលនៅក្បែរឃើញដូច្នេះ ក៏មានអារម្មណ៍ភិតភ័យ រន្ធត់ នឹងសន្លប់តៗគ្នា(ជំងឺស្នេហ៍ហ្វូង)តែម្តង។

    ដោយមានការសម្របសម្រួលពីមន្រ្តី បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលរោងចក្រ បានបញ្ជូនកម្មករ កម្មការិនីរងគ្រោះទាំង ៣៥នាក់ ទៅសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាល តែ វណ្ណា ចំនួន ១៥នាក់ និងនៅមន្ទីរពេទ្យបង្អែកឧដុង្គ ចំនួន ២០នាក់។ ដើម្បីធានាដល់សុវត្ថិភាពរបស់ម្មករនិយោជិតមិនឱ្យមានការសន្លប់កើនឡើង ថៅកែរោងចក្របានផ្អាកសកម្មភាពការងារ និងអនុញ្ញាតិ ឱ្យកម្មករ កម្មការិនីទាំងអស់ឈប់សម្រាកចំនួន ០១ថ្ងៃ ជាបណ្តោះអាសន្ន។

    ក្រុមការងារទប់ស្កាត់ករណីសន្លប់និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះទៅពិនិត្យស្ថានភាពនៅក្នុងរោងចក្រ និងស្រាវជ្រាវរកមូលហេតុជាក់ស្តែងដែលបង្ករឱ្យមានករណីសន្លប់កើតឡើង។

    រាល់ថ្លៃដឹកជញ្ជូន ការសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលជនរងគ្រោះរហូតដល់ជាសះស្បើយ ជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.