Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស ខេត្តកំពង់ឆ្នាំង សម្របសម្រួលសហគ្រាសចុះបញ្ជិកា និងរៀបចំឯកសារប្រាក់ឧបត្ថម្ភដល់ស្ត្រីសម្រាលកូន ១គ្រួសារ

    កំពង់ឆ្នាំង៖ ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តកំពង់ឆ្នាំង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះសម្របសម្រួលចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន មន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌី២ មានទីតាំងនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យបុគ្គលិកទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ពីរបបសន្តិសុខសង្គម។

    មន្រ្តី និងបុគ្គលិក បានបន្តចុះសម្របសម្រួលបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ជូនកម្មការិនីជា ស្រ្តីពេលសម្រាលកូនចំនួន ០១នាក់ នៅមណ្ឌលសុខភាពលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យកម្មការិនីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ៤០០ ០០០ រៀល និងការសម្រាកលំហែមាតុភាព ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត ពីបេឡាជាតិរបបសន្តិសុខសង្គម។

    គួរបញ្ជាក់ផងដែរថា បងប្អូនកម្មករនិយោជិតជាស្រ្តីពេលសម្រាកមាតុភាព នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ ថ្ងៃ និងទទួលបានប្រាក់ឈ្នួល ១២០% បន្ថែមទៀត ក្នុងនោះ បេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន ៧០% និងនិយោជកដែលជាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផ្តល់ជូន ៥០%។

    នីតិវិធីនៃការចុះបញ្ជិកាមកក្នុង បេឡាជាតិរបបសន្តិសុខសង្គម សូមអនុវត្តដូចខាងក្រោម៖

    ១. សម្រាប់សហគ្រាស/គ្រឹះស្ថាន ទើបតែបង្កើតថ្មី ដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចមកចុះបញ្ជីក្នុង ប.ស.ស យ៉ាងយូរ ៣០ថ្ងៃ។

    ២. ពាក្យស្នើសុំចុះបញ្ជិកាត្រូវធ្វើតាមទម្រង់ “បញ្ជិកាសហគ្រាស គ្រឹស្ថាន ឬទម្រង់ ១.០១” ដែលអាចមកយកនៅទីស្នាក់ការ ប.ស.ស ដោយផ្ទាល់ ឬអាចទាញយកពីគេហទំព័រ www.nssf.gov.kh

    ៣.  ពេលមកដាក់ពាក្យចុះបញ្ជិកាសូមភ្ជាប់មកជាមួយ៖

    ក. បញ្ជីពាណិជ្ជកម្ម

    ខ. បណ្ណប៉ាតង់

    គ. អញ្ញាបណ្ណជាឯកសារ គតិយុត្តិផ្សេងៗ ដែលមានតម្លៃស្មើ

    ឃ. របាយការណ៍ប្រើប្រាស់កម្មករនិយោជិត

    ង. អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនរបស់និយោជក និងអ្នកតំណាង

    ច. ប្លង់ទីតាំងសហគ្រាស ឬគ្រឹះស្ថាន ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.