កណ្តាល៖ នៅថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារស្តារនីតិសម្បទា នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះតាមដានការផ្តល់សេវាស្តារនីតិសម្បទា និងពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែងដល់សមាជិក ប.ស.ស ដែលទទួលរងគ្រោះថ្នាក់ការងារ ចំនួន ២នាក់ នៅក្នុងខេត្តកណ្តាល។
ការចុះដល់មូលដ្ឋានរស់នៅរបស់សមាជិក ប.ស.ស នេះ គឺដើម្បីធានាឱ្យបាននូវការផ្តល់សេវាស្តារនីតិសម្បទាបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺជួយសម្របសម្រួលដល់ជនរងគ្រោះ ដែលជាជនពិការដោយគ្រោះថ្នាក់ការងារ តាមរយៈការជួយដោះស្រាយបញ្ហាតាមគោលការណ៍ និងលើកទឹកចិត្តតាមមធ្យោយបាយផ្សេងៗ ដោយពន្យល់ពួកគាត់ក៏ដូចជាសាច់ញាតិឱ្យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម៕