Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិរបបសន្តិសុខសង្គមបានរៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន។

    កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ី ណាត អភិបាលរង និងជាតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាង ប្រធានមន្ទីរ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង មន្ត្រី និងបុគ្គលិក សាខា ប.ស.ស ខេត្ត មូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ឬតំណាង ជនរងគ្រោះដែលកំពុងទទួលបានតាវកាលិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ និងឧត្តរជីវី (អ្នកនៅក្នុងបន្ទុក) សរុបប្រមាណជាង ១៧៨នាក់ នៅសាលាខេត្តកំពង់ឆ្នាំង។

    ពិធីប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនៈភាព ប.ស.ស ក៏ដូចជាបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្តរបស់ ប.ស.ស ជាពិសេសអត្ថប្រយោជន៍ដែល ប.ស.ស បានផ្តល់ជូន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.